ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​អាវុសោ​សារីបុត្រ​ ​ព្រោះថា​ ​អំពើ​ដែល​សមគួរ​ដល់​សាវ័ក​ ​គឺ​ត្រង់​បម្រើ​ព្រះ​សាស្តា​ ​ដោយ​សេចក្តី​ពេញចិត្ត​ពិ​តៗ​ ​មិនមែន​បម្រើ​ដោយ​សេចក្តី​មិន​ពេញចិត្ត​នោះ​ទេ​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​អ្នក​ចូរ​ចាំទុក​សេចក្តី​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​ឆ​ន្ន​ភិក្ខុ​ ​នឹង​កាន់​យក​កាំបិត​ឥត​ទោសពៃរ៍​អ្វី​ទេ​។​ ​ព្រះ​សារីបុត្រ​សួរ​ថា​ ​បើ​ឆ​ន្នៈ​មាន​អាយុ​បើកឱកាស​ ​ដើម្បី​ឆ្លើយ​ប្រស្នា​បាន​ ​យើង​នឹង​សួរ​នូវ​ហេតុ​បន្តិច​នឹង​ឆ​ន្នៈ​មាន​អាយុ​។​ ​ឆ​ន្ន​ភិក្ខុ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​សារីបុត្រ​ ​អ្នក​សួរ​មក​ចុះ​ ​ខ្ញុំ​ស្តាប់​ហើយ​ ​គង់​នឹង​ដឹង​។​
 [​២២៤​]​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ពិចារណា​ឃើញ​នូវ​ចក្ខុ​ ​នូវ​ចក្ខុវិញ្ញាណ​ ​និង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ដោយ​ចក្ខុវិញ្ញាណ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ពិចារណា​ឃើញ​នូវ​សោតៈ​ ​នូវ​សោតវិញ្ញាណ​។​បេ​។​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ពិចារណា​ឃើញ​នូវ​ឃានៈ​ ​នូវ​ឃានវិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ពិចារណា​ឃើញ​នូវ​ជីវ្ហា​ ​នូវ​ជីវ្ហា​វិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ពិចារណា​ឃើញ​នូវ​កាយ​ ​នូវ​កាយវិញ្ញាណ​.​.​.​ ​ម្នាល​អាវុសោ​ឆ​ន្នៈ​ ​អ្នក​ពិចារណា​ឃើញ​នូវ​មនោ​ ​នូវ​មនោវិញ្ញាណ​ ​និង​ពួក​ធម៌​ ​ដែល​គប្បី​ដឹង​ដោយ​មនោវិញ្ញាណ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636848258957839389
ទៅកាន់ទំព័រ៖