ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញ នូវសោតៈ នូវសោតវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវឃានៈ នូវឃានវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវជីវ្ហា នូវជីវ្ហាវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវកាយ នូវកាយវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។
[២២៥] ព្រះសារីបុត្រសួរថា ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងចក្ខុ ក្នុងចក្ខុវិញ្ញាណ និងក្នុងពួកធម៌ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ ទើបពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញទេ ម្នាលអាវុសោឆន្នៈ ក្នុងសោតៈ ក្នុងសោតវិញ្ញាណ... ម្នាលអាវុសោឆន្នៈ ក្នុងឃានៈ ក្នុងឃានវិញ្ញាណ...
ID: 636848259184242338
ទៅកាន់ទំព័រ៖