ព្រះត្រៃបិដក ភាគ ២៨
ម្នាលអាវុសោឆន្នៈ ក្នុងជិវ្ហា ក្នុងជិវ្ហាវិញ្ញាណ... ម្នាលអាវុសោឆន្នៈ ក្នុងកាយ ក្នុងកាយវិញ្ញាណ... ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុងមនោ ក្នុងមនោវិញ្ញាណ និងក្នុងពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណ ទើបពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ ម្នាលអាវុសោសារីបុត្រ ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងចក្ខុ ក្នុងចក្ខុវិញ្ញាណ និងក្នុងពួកធម៌ ដែលគប្បីដឹងដោយចក្ខុវិញ្ញាណ បើពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញទេ ម្នាលអាវុសោសារីបុត្រ ក្នុងសោតៈ ក្នុងសោតវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ក្នុងឃានៈ ក្នុងឃានវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ក្នុងជិវ្ហា ក្នុងជិវ្ហាវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ក្នុងកាយ ក្នុងកាយវិញ្ញាណ... ម្នាលអាវុសោសារីបុត្រ ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងមនោ ក្នុងមនោវិញ្ញាណ និងក្នុងពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណ
ID: 636848259418055711
ទៅកាន់ទំព័រ៖