ព្រះត្រៃបិដក ភាគ ២៨
ទើបពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។
[២២៦] កាលបើឆន្នភិក្ខុនិយាយយ៉ាងនេះហើយ ព្រះមហាចុន្ទៈមានអាយុ និយាយនឹងឆន្នៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ ព្រោះហេតុនោះ សាសនានេះ របស់ព្រះមានព្រះភាគនោះ បុគ្គលគួរធ្វើទុកក្នុងចិត្ត អស់កាលជានិច្ច បុគ្គល ដែលមានតណ្ហា និងទិដ្ឋិអាស្រ័យនៅហើយ តែងមានសេចក្តីញាប់ញ័រ បុគ្គល ដែលមិនមានតណ្ហា និងទិដ្ឋិអាស្រ័យនៅហើយ មិនមានសេចក្តីញាប់ញ័រទេ កាលបើសេចក្តីញាប់ញ័រមិនមានហើយ សេចក្តីស្ងប់រម្ងាប់ នៃកាយ និងចិត្តរមែងមាន កាលបើសេចក្តីស្ងប់រម្ងាប់មានហើយ តណ្ហាក៏មិនមាន កាលបើតណ្ហាមិនមានហើយ អាគតិ និងគតិ
(១) ក៏មិនមាន កាលបើអាគតិ និងគតិមិនមានហើយ ចុតិ និងបដិសន្ធិ ក៏មិនមាន កាលបើចុតិ និងបដិសន្ធិ មិនមានហើយ លោកនេះក៏មិនមាន លោកខាងមុខ ក៏មិនមាន លោកទាំងពីរ ក៏មិនមាន នេះហៅថា ទីបំផុតនៃទុក្ខ។ គ្រានោះឯង
(១) ដំណើរមកដោយអំណាចបដិសន្ធិ ហៅអាគតិ ដំណើរទៅដោយអំណាចចុតិ ហៅគតិ។
ID: 636848259712212536
ទៅកាន់ទំព័រ៖