ព្រះត្រៃបិដក ភាគ ២៨

 [​២៨​]​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំគ្នា​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រាក់ទាក់​សំណេះសំណាល​ ​ជាមួយនឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​និង​ពាក្យ​គួរឲ្យ​រលឹក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​និយាយ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយ​សេចក្តី​សង្ខេប​ ​មិន​ចែករំលែក​សេចក្តី​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​នៅឡើយ​ ​ហើយ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​(​ឧទ្ទេស​នោះ​គឺ​)​ ​
​បុគ្គល​មិន​គប្បី​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​។​បេ​។​ ​មុនី​ជា​អ្នក​ស្ងប់​ទុក្ខ​ ​តែង​ហៅ​បុគ្គល​នោះ​ឯង​ ​ថា​ជា​អ្នកមាន​រាត្រី​មួយ​ដ៏​ចម្រើន​

 ម្នាល​អាវុសោ​ក​ច្ចា​នៈ​ ​កាល​ព្រះមានបុណ្យ​ ​ស្តេច​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ពួក​យើងខ្ញុំ​ទាំងនោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយ​សេចក្តី​សង្ខេប​ ​មិនបាន​ចែក​សេចក្តី​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​នៅឡើយ​ ​ហើយ​ទ្រង់​ក្រោក​អំពី​អាសនៈ​ ​ចូល​ទៅកាន់​វិហារ​ទៅ​ ​(​ឧទ្ទេស​នោះ​គឺ​)​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636848120398454245
ទៅកាន់ទំព័រ៖