ព្រះត្រៃបិដក ភាគ ២៨

 ​[​២២៨​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​សារីបុត្រ​ ​ត្រកូល​ទាំងនោះ​ ​គឺ​ត្រកូល​ជា​មិត្រ​ ​ត្រកូល​ជា​សំឡាញ់​ ​ត្រកូល​ដែល​គួរ​ចូល​ទៅ​រក​ ​របស់​ឆ​ន្នៈ​ភិក្ខុ​ ​មាន​មែនហើយ​ ​ម្នាល​សារីបុត្រ​ ​តែថា​តថាគត​ ​មិន​ហៅថា​ជា​បុគ្គល​គួរ​តិះដៀល​ ​ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះ​ទេ​ ​ម្នាល​សារីបុត្រ​ ​អ្នកណា​ដាក់ចុះ​ ​នូវ​កាយ​នេះ​ផង​ ​ប្រកាន់​នូវ​កាយ​ឯទៀត​ផង​ ​តថាគត​ ​ហៅ​អ្នកនោះ​ថា​ ​គួរ​គេ​តិះដៀល​ ​ដំណើរ​នោះ​ ​មិន​មានដល់​ឆ​ន្ន​ភិក្ខុ​ទេ​ ​ឆ​ន្ន​ភិក្ខុ​នាំ​យក​នូវ​កាំបិត​ ​ឥតមាន​ទោស​ឡើយ​។​ ​លុះ​ព្រះមានព្រះភាគ​ ​ពោល​ពាក្យ​នេះ​ហើយ​ ​ព្រះ​សារីបុត្រ​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះមានព្រះភាគ​។​ ​

​ចប់​ ​ឆ​ន្នោ​វាទ​សូត្រ​ ​ទី២​។​

ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636848260235642475
ទៅកាន់ទំព័រ៖