ព្រះត្រៃបិដក ភាគ ២៨

​ម្នាល​បុ​ណ្ណៈ​ ​តថាគត​ពោល​ថា​ ​ការ​រលត់​សេចក្តី​ទុក្ខ​ ​ព្រោះ​ការ​រលត់​សេចក្តី​រីករាយ​។​ ​ម្នាល​បុ​ណ្ណៈ​ ​តថាគត​ទូន្មាន​អ្នក​ ​ដោយ​ឱវាទ​យ៉ាង​សង្ខេប​នេះឯង​ហើយ​ ​តើ​អ្នក​នឹង​នៅក្នុង​ជនបទ​ណា​។​ ​ព្រះ​បុ​ណ្ណៈ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទូន្មាន​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ឱវាទ​សង្ខេប​នេះ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​នៅក្នុង​ជនបទ​ឈ្មោះ​ ​សុ​នា​បរ​ន្តៈ​ ​។​
 [​២៣២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​ពួក​មនុស្ស​អ្នក​នៅក្នុង​ ​សុ​នា​បរ​ន្ត​ជនបទ​ ​សុទ្ធ​តែ​កាច​ៗ​ ​ម្នាល​បុ​ណ្ណៈ​ ​ពួក​មនុស្ស​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​សុទ្ធតែ​រឹងរូស​ ​ម្នាល​បុ​ណ្ណៈ​ ​ប្រសិនបើ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​ជេរ​ ​គម្រាម​អ្នក​ ​ម្នាល​បុ​ណ្ណៈ​ ​អ្នក​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នោះ​ ​ដូចម្តេច​ទៅ​។​ ​ព្រះ​បុ​ណ្ណៈ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ជេរ​ ​គម្រាម​ខ្ញុំ​ព្រះអង្គ​ ​ខ្ញុំ​ព្រះអង្គ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​ថា​ ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ជា​មនុស្ស​ល្អ​ ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ល្អ​ណាស់​ហ្ន៎​ ​ដោយហេតុ​មនុស្ស​ទាំងនេះ​ ​មិន​ប្រហារ​អាត្មាអញ​ ​ដោយ​បាតដៃ​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​។​
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636848261164385596
ទៅកាន់ទំព័រ៖