ព្រះត្រៃបិដក ភាគ ២៨

 ​[​២៣៣​]​ ​ព្រះមានព្រះភាគ​សួរ​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​ប្រសិនបើ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ប្រហារ​អ្នក​ ​ដោយ​បាតដៃ​ ​ម្នាល​បុ​ណ្ណៈ​ ​តើ​អ្នក​នឹង​ប្រព្រឹត្ត​ ​ក្នុង​ហេតុ​នោះ​ដូចម្តេច​។​ ​ព្រះ​បុ​ណ្ណៈ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ប្រសិនបើ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ប្រហារ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​បាតដៃ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នោះ​ ​យ៉ាងនេះ​ថា​ ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ជា​មនុស្ស​ល្អ​ ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​នេះ​ ​ល្អ​ណាស់​ហ្ន៎​ ​ដោយហេតុ​មនុស្ស​ទាំងនេះ​ ​មិន​ប្រហារ​អាត្មាអញ​ ​ដោយ​ដុំដី​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​។​
 [​២៣៤​]​ ​ម្នាល​បុ​ណ្ណៈ​ ​ប្រសិនបើ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ប្រហារ​អ្នក​ ​ដោយ​ដុំដី​ ​ម្នាល​បុ​ណ្ណៈ​ ​អ្នក​នឹង​ប្រព្រឹត្ត​ ​ក្នុង​ហេតុ​នោះ​ ​ដូចម្តេច​ទៀត​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ពួក​មនុស្ស​ ​អ្នក​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​ ​នឹង​ប្រហារ​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ដុំដី
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636848261433831007
ទៅកាន់ទំព័រ៖