ព្រះត្រៃបិដក ភាគ ២៨
[២៣៦] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទ នឹងប្រហារអ្នក ដោយកាំបិត ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយកាំបិត ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទនេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនផ្តាច់ជីវិតខ្ញុំព្រះអង្គ ដោយកាំបិតដ៏មុតឡើយ បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។
[២៣៧] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទ នឹងផ្តាច់ជីវិតអ្នក ដោយកាំបិតដ៏មុត ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្តជនបទ នឹងផ្តាច់ជីវិតខ្ញុំព្រះអង្គ ដោយកាំបិតដ៏មុតមែន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកសាវ័ករបស់ព្រះមានព្រះភាគ ជាទុក្ខ ធុញទ្រាន់ ខ្ពើមកាយ និងជីវិត
ID: 636848261930609421
ទៅកាន់ទំព័រ៖