ព្រះត្រៃបិដក ភាគ ២៨

​តែង​ស្វែងរក​ ​នូវ​គ្រឿង​សស្ត្រា​ ​ជា​គ្រឿង​នាំ​បង់​នូវ​ជីវិត​ ​អាត្មាអញ​ ​មិនបាច់​ស្វែងរក​ ​នូវ​គ្រឿង​សស្ត្រា​ ​ជា​គ្រឿង​នាំ​បង់​នូវ​ជីវិត​នោះ​ទេ​ ​ស្រាប់តែ​បាន​មក​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ ​បពិត្រ​ព្រះ​សុគត​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ប្រព្រឹត្ត​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​។​
 [​២៣៨​]​ ​ម្នាល​បុ​ណ្ណៈ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាល​បុ​ណ្ណៈ​ ​អ្នកឯង​ប្រកបដោយ​ការ​ទូន្មាន​ចិត្ត​ ​និង​ការ​រម្ងាប់ចិត្ត​នេះ​ហើយ​ ​ទើប​គួរ​នឹង​នៅក្នុង​សុ​នា​បរ​ន្ត​ជនបទ​បាន​ ​ម្នាល​បុ​ណ្ណៈ​ ​ចូរ​អ្នក​សំគាល់​នូវ​កាលគួរ​នឹង​ទៅ​ ​ឥឡូវនេះ​ចុះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ ​នៃ​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំលា​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​រៀបចំ​សេនាសនៈ​ ​រួច​ចាប់​យក​បាត្រ​ ​និង​ចីវរ​ ​និមន្ត​ទៅកាន់​ចារិក​ ​ក្នុង​សុ​នា​បរ​ន្ត​ជនបទ​។​ ​លុះ​និមន្ត​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​ក៏បាន​ដល់​សុ​នា​បរ​ន្ត​ជនបទ​នោះ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636848262170753157
ទៅកាន់ទំព័រ៖