ព្រះត្រៃបិដក ភាគ ២៨

 ​[​២៣៩​]​ ​ឮថា​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​គង់នៅ​ក្នុង​សុ​នា​បរ​ន្ត​ជនបទ​នោះ​។​ ​គ្រានោះ​ឯង​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​បាន​ទូន្មាន​ពួក​ឧបាសក​ ​ប្រមាណ៥០០​ ​ខាងក្នុង​វស្សា​នោះ​ ​បាន​ទូន្មាន​ពួក​ឧបាសិកា​ ​ប្រមាណ៥០០​ ​ខាងក្នុង​វស្សា​នោះ​ ​ហើយ​លោក​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​វិជ្ជា៣​ ​ខាងក្នុង​វស្សា​នោះ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះ​បុ​ណ្ណៈ​មាន​អាយុ​ ​ក៏​បរិនិព្វាន​ទៅ​ ​ក្នុង​សម័យ​ខាងក្រោយ​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​ជាច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កុលបុត្រ​ឈ្មោះ​បុ​ណ្ណៈ​ ​ដែល​ព្រះមានព្រះភាគ​ទូន្មាន​ ​ដោយ​ឱវាទ​សង្ខេប​ ​លោក​ធ្វើ​មរណកាល​ទៅ​ហើយ​ ​គតិ​របស់​លោក​ដូចម្តេច​ ​បរលោក​ដូចម្តេច​ទៅ​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636848262406436637
ទៅកាន់ទំព័រ៖