ព្រះត្រៃបិដក ភាគ ២៨
[២៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រឈ្មោះបុណ្ណៈ ជាបណ្ឌិត បានប្រព្រឹត្តធម៌ ដ៏សមគួរដល់នវលោកុត្តរធម៌ ទាំងមិនបានញុំាងតថាគត ឲ្យលំបាកព្រោះធម៌ជាហេតុ ម្នាលភិក្ខុទាំងឡាយ កុលបុត្រឈ្មោះបុណ្ណៈ បរិនិព្វានហើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។
ចប់ បុណ្ណោវាទសូត្រ ទី៣។
ID: 636848262646630375
ទៅកាន់ទំព័រ៖