ព្រះត្រៃបិដក ភាគ ២៨

​នន្ទ​កោ​វាទ​សូត្រ​ ​ទី៤​


 [​២៤១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ព្រមទាំង​ភិក្ខុនី​ ​ប្រមាណ​ប្រាំ​រយ​រូប​ ​នាំគ្នា​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​នាង​មហា​ប​ជា​បតិ​គោតមី​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ទូន្មាន​ពួក​ភិក្ខុនី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ប្រៀនប្រដៅ​ពួក​ភិក្ខុនី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ធ្វើ​នូវ​ធម្មី​កថា​ដល់​ពួក​ភិក្ខុនី​។​
 [​២៤២​]​ ​ក្នុង​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​តែង​ទូន្មាន​ពួក​ភិក្ខុនី​តាម​វេន​ៗ​។​ ​ចំណែក​នន្ទ​កៈ​មាន​អាយុ​ ​មិន​ចង់​ទូន្មាន​ពួក​ភិក្ខុនី​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636848262944517414
ទៅកាន់ទំព័រ៖