ព្រះត្រៃបិដក ភាគ ២៨

​តាម​វេន​ឡើយ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ព្រះ​អានន្ទ​មាន​អាយុ​មក​ថា​ ​ម្នាល​អានន្ទ​ ​ថ្ងៃនេះ​ ​ជាវេន​ភិក្ខុ​ណា​ហ្ន៎​ ​ដែល​ត្រូវឲ្យ​ឱវាទ​ពួក​ភិក្ខុនី​តាម​វេន​។​ ​ព្រះ​អានន្ទ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ទាំងអស់​ ​បាន​ធ្វើ​វេន​ ​ដើម្បី​ទូន្មាន​ពួក​ភិក្ខុនី​ ​តាម​វេន​ៗ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នន្ទ​កៈ​មាន​អាយុ​នេះ​ ​មិន​ចង់​ទូន្មាន​ពួក​ភិក្ខុនី​តាម​វេន​ទេ​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​នន្ទ​កៈ​មាន​អាយុ​មក​ថា​ ​ម្នាល​នន្ទ​កៈ​ ​អ្នក​ចូរ​ទូន្មាន​ពួក​ភិក្ខុនី​ ​ម្នាល​នន្ទ​កៈ​ ​អ្នក​ចូរ​ប្រៀនប្រដៅ​ពួក​ភិក្ខុនី​ ​ម្នាល​ព្រាហ្មណ៍​ ​អ្នក​ចូរ​ធ្វើ​នូវ​ធម្មី​កថា​ ​ដល់​ពួក​ភិក្ខុនី​។​ ​នន្ទ​កៈ​មាន​អាយុ​ ​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​ ​ហើយ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅកាន់​ក្រុង​សាវត្ថី​ ​ដើម្បី​បិណ្ឌបាត​។​ ​លុះ​ត្រាច់​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ហើយ​ ​ត្រឡប់​មក​ពី​បិណ្ឌបាត​វិញ​ ​ក្នុង​វេលា​ក្រោយ​ភត្ត​ ​មានខ្លួន​ជា​គំរប់​ពីរ​ ​គឺ​មាន​គ្នា​ពីរ​នាក់​ ​ចូល​ទៅកាន់​រាជកា​រាម​។​ ​ពួក​ភិក្ខុនី​ទាំងនោះ​ ​បានឃើញ​នន្ទ​កៈ​មាន​អាយុ​ ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ក្រាល​អាសនៈ​ ​តំ​កល់​ទឹក​សម្រាប់​លាង​ព្រះបាទ​។
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636848263218683095
ទៅកាន់ទំព័រ៖