ព្រះត្រៃបិដក ភាគ ២៨

 ​[​២៤៤​]​ ​នន្ទ​កៈ​ភិក្ខុ​សួរ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​នូវ​សេចក្តី​នោះ​ដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​របស់​នោះ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ត្រចៀក​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ច្រមុះ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​អណ្តាត​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​កាយ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ចិត្ត​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​ចុះ​របស់​ណា​ ​ដែល​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​របស់​នោះ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636848263685359787
ទៅកាន់ទំព័រ៖