ព្រះត្រៃបិដក ភាគ ២៨

​ក្លិន​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​រស​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ផោដ្ឋព្វៈ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​បេ​។​ ​ធម្មារម្មណ៍​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​របស់​នោះ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​ ​នូវ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​ក្នុង​កាលមុន​ ​ពួក​យើង​បានឃើញ​តាមពិត​ ​នូវ​សេចក្តី​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​អាយតនៈ​ខាងក្រៅ​ ​ទាំង៦នេះ​ ​មិន​ទៀង​ទេ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នុ៎ះ​ ​អរិយសាវ័ក​ ​ក៏​ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាមពិត​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 636848264133555423
ទៅកាន់ទំព័រ៖