ព្រះត្រៃបិដក ភាគ ២៨

​មិន​គួរ​យល់ឃើញ​ ​យ៉ាង​នុ៎ះ​ទេ​ ​លោកម្ចាស់​។​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​ក្នុង​កាលមុន​ ​ពួក​យើង​បានឃើញ​តាមពិត​ ​នូវ​សេចក្តី​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ប្រពៃ​ថា​ ​វិញ្ញាណ​កាយ​ ​ទាំង៦នេះ​ ​មិន​ទៀង​ទេ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នុ៎ះ​ ​អរិយសាវ័ក​ ​ក៏​ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​តាមពិត​ ​យ៉ាងនោះ​ដែរ​។​
 [​២៤៧​]​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​ប្រៀប​ថា​ ​ប្រទីប​ពេញដោយ​ប្រេង​កំពុង​ឆេះ​ ​ប្រេង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ប្រឆេះ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អណ្តាត​ភ្លើង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ពន្លឺ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ប្រទីប​ពេញដោយ​ប្រេង​ឯណោះ​ ​កំពុង​ឆេះ​ ​ប្រេង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ប្រឆេះ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អណ្តាត​ភ្លើង​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ពន្លឺ​ណា​ ​របស់​ប្រទីប​នោះ​ ​ពន្លឺ​នោះ​ ​ទើប​ទៀងទាត់​ ​ឋិតថេរ​ ​មិន​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​នោះ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​ការ​និយាយ​នុ៎ះ​ ​មិន​ត្រូវ​ទេ​ ​លោកម្ចាស់​។​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636848264578100849
ទៅកាន់ទំព័រ៖