ព្រះត្រៃបិដក ភាគ ២៨

​ពាក្យ​នោះ​ ​មិន​ត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​ប្រទីប​ពេញដោយ​ប្រេង​ឯណោះ​ ​កំពុងតែ​ឆេះ​ ​ប្រេង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ប្រឆេះ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​អណ្តាត​ភ្លើង​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ចាំបាច់​និយាយទៅ​ថ្វី​ ​ដល់ទៅ​ពន្លឺ​របស់​ប្រទីប​នោះ​ ​ដែល​ជា​របស់​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​ ​
 [​២៤៨​]​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នេះ​ ​ក៏​ដូច្នេះ​ដែរ​ ​ជន​ណា​និយាយ​ ​យ៉ាងនេះ​ថា​ ​អាយតនៈ​ខាងក្នុង​ប្រាំមួយ​នេះ​ ​មិន​ទៀង​ ​អាត្មាអញ​ ​ទទួលដឹង​អារម្មណ៍​ណា​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​ទុក្ខ​មិនសុខ​ ​ព្រោះ​អាស្រ័យ​អាយតនៈ​ខាងក្នុង​ ​អារម្មណ៍​នោះ​ ​ទៀងទាត់​ ​ឋិតថេរ​ ​មិន​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​នោះ​ឈ្មោះថា​ ​និយាយត្រឹមត្រូវ​ដែរ​ឬ​។​ ​ការ​និយាយ​នុ៎ះ​ ​មិន​ត្រឹមត្រូវ​ទេ​ ​លោកម្ចាស់​។​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636848264793453167
ទៅកាន់ទំព័រ៖