ព្រះត្រៃបិដក ភាគ ២៨
[២៩] ព្រះមហាកច្ចានៈពោលថា ម្នាលអាវុសោ បុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ស្វែងរកខ្លឹមឈើ កាលឈើមានខ្លឹមដុះ (នៅមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់រកខ្លឹមឯមែក និងសន្លឹកវិញ មានឧបមាយ៉ាងណាមិញ សេចក្តីនេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ព្រះសាស្តានៅក្នុងទីចំពោះមុខ របស់លោកមានអាយុទាំងឡាយ ពួកលោករម្លងព្រះមានព្រះភាគនោះ ហើយសំគាល់សេចក្តីដែលត្រូវសួរនោះ ចំពោះខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ជ្រាបនូវធម៌ ដែលគួរជ្រាបបាន ឃើញនូវធម៌ ដែលគួរឃើញបាន ទ្រង់មានបញ្ញាចក្ខុ មានញាណ ទ្រង់មានធម៌ មានគុណដ៏ប្រសើរ ទ្រង់កាន់ធម៌ ប្រព្រឹត្តធម៌ ពន្យល់សេចក្តី ទ្រង់ប្រទាននូវអមតៈ (និព្វាន) ជាម្ចាស់ធម៌ ជាព្រះតថាគត ឯកាលដ៏សមគួរដល់ប្រស្នានុ៎ះ គឺកាលវេលាដែលអ្នកទាំងឡាយ គួរតែសួរសេចក្តីនុ៎ះ នឹងព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកទាំងឡាយ យ៉ាងណា ចូរអ្នកទាំងឡាយ ចាំទុកសេចក្តីនោះ យ៉ាងនោះចុះ។ ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ព្រះអង្គជ្រាប នូវធម៌ ដែលគួរជ្រាប ឃើញនូវធម៌ ដែលគួរឃើញ មានបញ្ញាចក្ខុ មានញាណ មានធម៌ មានគុណដ៏ប្រសើរ ទ្រង់កាន់ធម៌ ប្រព្រឹត្តធម៌
ID: 636848120985347814
ទៅកាន់ទំព័រ៖