ព្រះត្រៃបិដក ភាគ ២៨

​ពាក្យ​នោះ​ ​មិន​ត្រឹមត្រូវ​ ​ព្រោះ​ហេតុអ្វី​។​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ព្រោះថា​ ​វេទនា​ ​ដែល​កើត​ ​អំពី​អាយតនៈ​ខាង​ក្នុង​នោះ​ៗ​ ​តែង​កើតឡើង​ ​ព្រោះ​អាស្រ័យ​បច្ច័យ​ ​ដែល​កើតអំពី​អាយតនៈ​ខាង​ក្នុង​នោះ​ៗ​ ​វេទនា​ ​ដែល​កើត​ ​អំពី​អាយតនៈ​ខាង​ក្នុង​នោះ​ៗ​ ​តែង​រលត់​ទៅ​ ​ព្រោះ​រលត់​នៃ​បច្ច័យ​ ​ដែល​កើតអំពី​អាយតនៈ​ខាង​ក្នុង​នោះ​ៗ​។​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រពៃ​ណាស់​ហើយ​ ​ម្នាលនាង​ទាំងឡាយ​ ​សេចក្តី​នុ៎ះ​ ​អរិយសាវ័ក​ ​ក៏​ឃើញ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​យ៉ាងនោះ​ដែរ​។​
 [​២៤៩​]​ ​ម្នាលនាង​ទាំងឡាយ​ ​ប្រៀប​ដូចជា​ឈើ​ធំ​ ​មាន​ខ្លឹម​កំពុង​ឈរ​នៅ​ ​ឫស​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ដើម​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​មែក​ ​និង​សន្លឹក​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ស្រមោល​ ​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​។​ ​ម្នាលនាង​ទាំងឡាយ​ ​ជន​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ឈើ​ធំ​ឯណោះ​ ​មាន​ខ្លឹម​ ​កំពុង​ឈរ​នៅ​ ​ឫស​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ដើម​ក៏​មិន​ទៀង​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636848265036707080
ទៅកាន់ទំព័រ៖