ព្រះត្រៃបិដក ភាគ ២៨
មែក និងសន្លឹកក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោលណា របស់ឈើនោះ ស្រមោលនោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា អ្នកនោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ ការនិយាយនុ៎ះ មិនត្រូវទេ លោកម្ចាស់។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះថា ឈើធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែកនិងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ស្រមោលរបស់ឈើនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
[២៥០] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏យ៉ាងនោះដែរ ជនណានិយាយយ៉ាងនេះថា អាតយនៈខាងក្រៅប្រាំមួយនេះ មិនទៀង អាត្មាអញ អាស្រ័យអាយតនៈខាងក្រៅហើយ ទទួលដឹងអារម្មណ៍ណា ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខមិនមែនសុខ អារម្មណ៍នោះ ទៀងទាត់
ID: 636848265262129973
ទៅកាន់ទំព័រ៖