ព្រះត្រៃបិដក ភាគ ២៨
[២៥២] ម្នាលនាងទាំងឡាយ ពាក្យឧបមាដែលយើងធ្វើហើយនេះ ដើម្បីឲ្យពួកនាងដឹងច្បាស់ នូវសេចក្តីអធិប្បាយ។ ឯសេចក្តីអធិប្បាយ ក្នុងអាយតនៈនុ៎ះ ដូចតទៅនេះ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ខាងក្នុងនុ៎ះ ជាឈ្មោះ នៃអាយតនៈខាងក្នុងប្រាំមួយ។ ម្នាលនាងទាំងឡាយ ពាក្យថា ស្បែកខាងក្រៅនុ៎ះ ជាឈ្មោះ នៃអាយតនៈខាងក្រៅប្រាំមួយ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី នុ៎ះជាឈ្មោះ នៃនន្ទិរាគ។ ម្នាលនាងទាំងឡាយ ពាក្យថា កាំបិតសម្រាប់អារគោដ៏មុតនុ៎ះ ជាឈ្មោះ នៃប្រាជ្ញាដ៏ប្រសើរ។ ប្រាជ្ញាដ៏ប្រសើរនេះ តែងអារពន្លះ កាត់កិលេសខាងក្នុង សំយោជនៈខាងក្នុង ចំណងខាងក្នុង។
[២៥៣] ម្នាលនាងទាំងឡាយ ពោជ្ឈង្គទាំងប្រាំពីរនេះ ភិក្ខុណាចម្រើនហើយ ធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ពោជ្ឈង្គ ទាំង៧ ដូចម្តេចខ្លះ។ ម្នាលនាងទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក
ID: 636848265943598951
ទៅកាន់ទំព័រ៖