ព្រះត្រៃបិដក ភាគ ២៨

​ត្រេកអរ​ ​អនុមោទនា​ ​នូវ​ភាសិត​ ​របស់​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​ហើយក៏​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ហើយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុនី​ទាំងនោះ​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុនី​ទាំងឡាយ​ ​ចូរ​ពួក​នាង​ទៅចុះ​ ​ព្រោះ​កាលគួរ​ហើយ​។​ ​ទើប​ភិក្ខុនី​ទាំងនោះ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចេញទៅ​។​
 [​២៥៥​]​ ​កាលដែល​ភិក្ខុនី​ទាំងនោះ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ថ្ងៃឧបោសថ​ ​ទី១៤​ ​ជន​ជាច្រើន​ ​រមែង​មិន​មាន​សេចក្តី​សង្ស័យ​ ​ឬ​ងឿងឆ្ងល់​ថា​ ​ព្រះចន្ទ​ខ្វះ​ ​ឬ​ព្រះចន្ទ​ពេញ​ ​ដូច្នេះ​ឡើយ​ ​រមែង​ចូលចិត្ត​ថា​ ​ព្រះចន្ទ​ខ្វះ​ដោយពិត​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636848266462588636
ទៅកាន់ទំព័រ៖