ព្រះត្រៃបិដក ភាគ ២៨

 ​[​២៥៧​]​ ​លុះ​ពួក​ភិក្ខុនី​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ព្រះ​នន្ទ​កៈ​មាន​អាយុ​ ​បាន​សួរ​យ៉ាងនេះ​ថា​ ​ម្នាលនាង​ទាំងឡាយ​ ​បើ​មាន​ពាក្យ​សាកសួរ​ ​ពួក​ភិក្ខុនី​អាច​ដឹង​ក្នុង​ប្រស្នា​នោះ​ ​គប្បី​ឆ្លើយ​ថា​ ​ពួក​យើង​ដឹង​ ​(​បើ​)​ ​មិនដឹង​ទេ​ ​គប្បី​ឆ្លើយ​ថា​ ​ពួក​យើង​មិនដឹង​ទេ​ ​បើ​សេចក្តី​សង្ស័យ​ ​ឬ​ងឿងឆ្ងល់​ ​មានដល់​ភិក្ខុនី​ណា​ ​ភិក្ខុនី​នោះ​ ​គប្បី​សួរ​យើង​ ​ក្នុង​ប្រស្នា​នោះ​ថា​ ​បពិត្រ​លោក​ដ៏​ចម្រើន​ ​ពាក្យ​នេះ​ដូចម្តេច​ ​សេចក្តី​អធិប្បាយ​របស់​ពាក្យ​នេះ​ ​ដូចម្តេច​។​ ​បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន​ ​លោកម្ចាស់​នន្ទ​កៈ​ ​បវារណា​យើង​ដោយ​ពាក្យ​ណា​ ​យើង​មាន​សេចក្តី​ត្រេកអរ​ ​រីករាយ​ ​ចំពោះ​លោកម្ចាស់​នន្ទ​កៈ​ ​ដោយ​ពាក្យ​មាន​ប្រមាណ​ប៉ុណ្ណេះ​។​
 [​២៥៨​]​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ចក្ខុ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​លោកម្ចាស់​។​ ​ចុះ​របស់​ណា​មិន​ទៀង​ ​របស់​នោះ​ ​ជា​ទុក្ខ​ ​ឬ​ជា​សុខ​។​ ​ជា​ទុក្ខ​ ​លោកម្ចាស់​។​ ​របស់​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​គួរ​យល់ឃើញ​របស់​នោះ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​ ​ដូច្នេះ​ដែរ​ឬ​។​ ​មិន​គួរ​យល់ឃើញ​ ​យ៉ាងនោះ​ទេ​ ​លោកម្ចាស់​។​ ​ម្នាលនាង​ទាំងឡាយ​ ​ពួក​នាង​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​ត្រចៀក
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636848267034241332
ទៅកាន់ទំព័រ៖