ព្រះត្រៃបិដក ភាគ ២៨
ពន្យល់សេចក្តី ប្រទានអមតៈ (និព្វាន) ជាម្ចាស់ធម៌ ជាព្រះតថាគត ឯកាលដ៏សមគួរ ដល់ប្រស្នានុ៎ះ គឺកាលវេលា ដែលយើងទាំងឡាយ គួរតែសួរសេចក្តីនុ៎ះ នឹងព្រះមានព្រះភាគ បើព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំទុកសេចក្តីនោះ យ៉ាងនោះ ក៏ពិតមែនហើយ តែថា ព្រះមហាកច្ចានៈមានអាយុ ព្រះសាស្តាតែងសរសើរផង ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង តែងលើកតម្កើងផង មួយទៀត ព្រះមហាកច្ចានៈមានអាយុ លោកអាចចែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ សំដែងហើយដោយសង្ខេប មិនទាន់ចែករំលែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបានផង សូមព្រះមហាកច្ចានៈមានអាយុ កុំធ្វើឲ្យយឺតយូរឡើយ សូមចែកឲ្យទាន។ ព្រះមហាកច្ចានៈតបថា ម្នាលអាវុសោ បើដូច្នោះ លោកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ក៏ទទួលពាក្យរបស់ព្រះមហាកច្ចានៈមានអាយុថា ករុណា អាវុសោ។
ID: 636848121216051009
ទៅកាន់ទំព័រ៖