ព្រះត្រៃបិដក ភាគ ២៨
មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោល ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ឈើធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា តែស្រមោលណា របស់ឈើនោះ ស្រមោលនោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតាឡើយ ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ឈើធំឯណោះមានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ទៅស្រមោល របស់ឈើនោះ ដែលជារបស់មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។
ID: 636848268790761800
ទៅកាន់ទំព័រ៖