ព្រះត្រៃបិដក ភាគ ២៨
[២៦៥] ម្នាលនាងទាំងឡាយ ប្រៀបដូចជាបុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោ ដែលប្រសប់ សម្លាប់មេគោ ហើយពន្លះនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺ សាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុង ក៏អារពន្លះកាត់វត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែកខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះវិញដដែល ហើយនិយាយ យ៉ាងនេះថា មេគោនេះ នៅមានស្បែកដូចមុនដដែល ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា បុរសអ្នកសម្លាប់គោ ឬកូនសិស្សអ្នកសម្លាប់គោឯណោះ ដែលប្រសប់ បានសម្លាប់មេគោ ហើយពន្លះនូវមេគោ ដោយកាំបិតសម្រាប់អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺ សាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណងខាងក្នុងក្តី
ID: 636848269210625814
ទៅកាន់ទំព័រ៖