ព្រះត្រៃបិដក ភាគ ២៨

 [​៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ដែល​កន្លងទៅ​ហើយ​ ​តើ​ដូចម្តេច​។​ ​បុគ្គល​រមែង​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​នោះ​ថា​ ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាលដែល​កន្លងទៅ​ហើយ​ ​ប្រព្រឹត្តទៅ​តាម​តណ្ហា​ ​ក្នុង​វេទនា​នោះ​ថា​ ​អាត្មាអញ​ ​មាន​វេទនា​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​ ​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​សញ្ញា​នោះ​ថា​ ​អាត្មាអញ​ ​មាន​សញ្ញា​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​ ​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​សង្ខារ​ទាំងឡាយ​នោះ​ថា​ ​អាត្មាអញ​ ​មាន​សង្ខារ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​ ​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​វិញ្ញាណ​នោះ​ថា​ ​អាត្មាអញ​ ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ដែល​កន្លងទៅ​ហើយ​ ​យ៉ាងនេះ​ឯង​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​មិន​អាឡោះអាល័យ​បញ្ចក្ខន្ធ​ ​ជា​អតីត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​មិន​ប្រព្រឹត្តទៅ​តាម​សេចក្តី​ត្រេកអរ​ ​ក្នុង​រូប​នោះ​ថា​ ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អតីត​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636848113654778529
ទៅកាន់ទំព័រ៖