ព្រះត្រៃបិដក ភាគ ២៨
[៣០] ព្រះមហាកច្ចានៈមានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដល់អ្នកទាំងឡាយ ដោយសេចក្តីសង្ខេប មិនទាន់ចែកសេចក្តីដោយពិស្តារនៅឡើយ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)
បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែងហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។
ម្នាលអាវុសោ កាលព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះ ដោយសង្ខេប មិនបានចែកសេចក្តីឲ្យពិស្តារ ខ្ញុំយល់សេចក្តីពិស្តារដូចតទៅនេះ។
[៣១] ម្នាលអាវុសោ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ វិញ្ញាណ រមែងជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបនោះថា អាត្មាអញ មានចក្ខុ ក្នុងកាលជាអតីតដូច្នេះ មានរូបដូច្នេះ បុគ្គលតែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា អាឡោះអាល័យចក្ខុ និងរូបជាអតីត។ អាត្មាអញ មានសោតៈ ក្នុងកាលជាអតីត ដូច្នេះ
ID: 636848121683947771
ទៅកាន់ទំព័រ៖