ព្រះត្រៃបិដក ភាគ ២៨
[២៦៨] លំដាប់នោះឯង លុះព្រះនន្ទកៈមានអាយុ បានទូន្មានភិក្ខុនីទាំងនោះ ដោយឱវាទនេះហើយ ទើបបញ្ជូនទៅថា ម្នាលនាងទាំងឡាយ ពេលល្មមហើយ ចូរនាំគ្នាទៅចុះ។ គ្រានោះឯង ពួកភិក្ខុនីនោះ ត្រេកអរ អនុមោទនា នូវភាសិតរបស់ព្រះនន្ទកៈមានអាយុហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំព្រះនន្ទកៈមានអាយុ ធ្វើប្រទក្សិណហើយ ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនីនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលនាងទាំងឡាយ ពេលល្មមហើយ ចូរទៅចុះ។ លំដាប់នោះ ពួកភិក្ខុនីនោះ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយទើបចេញទៅ។
[២៦៩] កាលដែលពួកភិក្ខុនីនោះ ចេញទៅមិនយូរប៉ុន្មាន ទើបព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃឧបោសថ ទី១៥ ជនជាច្រើន តែងមិនមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ថា ព្រះចន្ទខ្វះ ឬព្រះចន្ទពេញ ដូច្នេះឡើយ គឺចូលចិត្តថា ព្រះចន្ទពេញដោយពិត សេចក្តីនេះ មានឧបមា យ៉ាងណាមិញ
ID: 636848269914146054
ទៅកាន់ទំព័រ៖