ព្រះត្រៃបិដក ភាគ ២៨
[២៨១] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនោះទេ។
[២៨២] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មជាតណា គឺវេទនា សញ្ញា សង្ខារ វិញ្ញាណ តែងកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ តើទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញ យ៉ាងនោះទេ។
[២៨៣] ម្នាលរាហុល អរិយសាវ័ក ដែលមានសេចក្តីចេះដឹង យល់ឃើញយ៉ាងនេះ ក៏នឿយណាយ ក្នុងចក្ខុផង នឿយណាយ ក្នុងរូបផង
ID: 636848271982224341
ទៅកាន់ទំព័រ៖