ព្រះត្រៃបិដក ភាគ ២៨

 [​២៨៤​]​ ​លុះ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ព្រះ​សូត្រ​នេះ​ចប់ហើយ​ ​ព្រះ​រាហុល​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​នឹង​ភាសិត​នៃ​ព្រះមានព្រះភាគ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​វេយ្យាករណ៍​នេះ​ចប់ហើយ​ ​ចិត្ត​របស់​រាហុល​មាន​អាយុ​ ​ក៏បាន​រួច​ស្រឡះ​ ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​(​ថា​អញ​ ​ថា​យើង​)​ ​ទៀត​ឡើយ​។​ ​ធម្មចក្ខុ​(​១​)​ ​(​ភ្នែក​ឃើញ​ធម៌​)​ ​ដ៏​ប្រាសចាក​ធូលី​ ​គឺ​ ​រាគាទិក្កិលេស​ ​ប្រាសចាក​មន្ទិល​ ​គឺ​ ​អកុសល​ ​បាន​កើតឡើង​ហើយ​ ​ដល់​ពួក​ទេវតា​ច្រើន​ពាន់​ទាំងនោះ​ថា​ ​ធម្មជាត​ណាមួយ​ ​មាន​កិរិយា​កើតឡើង​ជា​ធម្មតា​ ​ធម្មជាត​ទាំងអស់​នោះ​ ​មាន​កិរិយា​រលត់​ទៅវិញ​ជា​ធម្មតា​។​

​ចប់​ ​ចូឡ​រាហុ​លោ​វាទ​សូត្រ​ ​ទី៥​។​


​(​១​)​ ​ក្នុង​ព្រះ​សូត្រ​នេះ​ ​សំដៅយក​មគ្គ៤​ ​និង​ផល៤​ ​ហៅថា​ធម្មចក្ខុ​ ​ព្រោះថា​ ​បណ្តា​ទេវតា​ទាំងនោះ​ ​ទេវតា​ពួក​ខ្លះ​ ​ដែល​ស្តាប់​ព្រះ​សូត្រ​នេះ​ ​បាន​ជា​សោតាបន្ន​បុគ្គល​ ​ខ្លះ​បាន​ជាស​ក​ទា​គាមិ​បុគ្គល​ ​ខ្លះ​បាន​ជា​អនាគាមិ​បុគ្គល​ ​ខ្លះ​បាន​ជា​ព្រះ​ខីណាស្រព​។​
ថយ | ទំព័រទី ៣១០ | បន្ទាប់
ID: 636848272625011106
ទៅកាន់ទំព័រ៖