ព្រះត្រៃបិដក ភាគ ២៨

 ​[​២៩០​]​ ​ពាក្យ​ថា​ ​ផស្ស​កាយ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​នុ៎ះ​ ​តថាគត​បាន​ពោល​ហើយ​។​ ​ចុះ​ពាក្យ​ដែល​តថាគត​ ​ពោល​ហើយ​នុ៎ះ​ ​តើ​ព្រោះ​អាស្រ័យ​សេចក្តី​ដូចម្តេច​។​ ​ចក្ខុវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ភ្នែក​ ​និង​រូប​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ១​។​ ​សោតវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ត្រចៀក​ ​និង​សំឡេង​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ១​។​ ​ឃានវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ច្រមុះ​ ​និង​ក្លិន​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ១​។​ ​ជិវ្ហា​វិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ១​។​ ​កាយវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ១​។​ ​មនោវិញ្ញាណ​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ ​ផស្សៈ១​។​ ​ពាក្យ​ណា​ ​ដែល​តថាគត​ ​ពោល​ហើយ​ថា​ ​ផស្ស​កាយ​ ​៦​ ​ក៏​គួរ​ដឹង​ ​ដូច្នេះ​ ​ពាក្យ​នុ៎ះ​ ​តថាគត​ពោល​ហើយ​ ​ព្រោះ​អាស្រ័យ​សេចក្តី​នេះឯង​។​ ​នេះ​ ​ឆ​ក្កៈ​ទី៤​។​ ​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636848273899403997
ទៅកាន់ទំព័រ៖