ព្រះត្រៃបិដក ភាគ ២៨
[២៩២] ពាក្យថា តណ្ហាកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំនៃ របស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា ព្រោះវេទនាជាបច្ច័យ ទើបមានតណ្ហា១។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង... ឃានវិញ្ញាណ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន... ជិវ្ហាវិញ្ញាណ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស... កាយវិញ្ញាណ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ... មនោវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា ព្រោះវេទនាជាបច្ច័យ ទើបមានតណ្ហា១។ ពាក្យណា ដែលតថាគត ពោលហើយថា តណ្ហាកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៦។
ID: 636848274345529514
ទៅកាន់ទំព័រ៖