ព្រះត្រៃបិដក ភាគ ២៨
បុគ្គលណា និយាយថា ចក្ខុវិញ្ញាណជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចក្ខុវិញ្ញាណ គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចក្ខុវិញ្ញាណជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណ ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា ចក្ខុសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចក្ខុសម្ផ័ស្ស គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចក្ខុសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។
ID: 636848274753142828
ទៅកាន់ទំព័រ៖