ព្រះត្រៃបិដក ភាគ ២៨

កាល​ជា​អតីត​ ​ដូច្នេះ​ ​មាន​សំឡេង​ ​ដូច្នេះ​.​.​.​ ​អាត្មាអញ​ ​មាន​ឃានៈ​ ​ក្នុង​កាល​ជា​អតីត​ ​ដូច្នេះ​ ​មាន​ក្លិន​ដូច្នេះ​.​.​.​ ​អាត្មាអញ​មាន​ជិវ្ហា​ ​ក្នុង​កាល​ជា​អតីត​ ​ដូច្នេះ​ ​មាន​រស​ដូច្នេះ​.​.​.​ ​អាត្មាអញ​ ​មាន​កាយ​ ​ក្នុង​កាល​ជា​អតីត​ ​ដូច្នេះ​ ​មាន​ផោដ្ឋព្វៈ​ដូច្នេះ​.​.​.​ ​វិញ្ញាណ​ ​រមែង​មិន​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ ​ក្នុងចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ថា​ ​អាត្មាអញ​ ​មានចិត្ត​ ​ក្នុង​កាល​ជា​អតីត​ ​ដូច្នេះ​ ​មាន​ធម្មារម្មណ៍​ដូច្នេះ​ ​បុគ្គល​មិន​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ព្រោះ​វិញ្ញាណ​មិន​ជាប់​ចំពាក់​ដោយ​ឆន្ទ​រាគ​ ​កាល​បុគ្គល​មិន​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ឈ្មោះថា​ ​មិន​អាឡោះអាល័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ជា​អតីត​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​អាឡោះអាល័យ​បញ្ចក្ខន្ធ​ជា​អតីត​ ​យ៉ាងនេះ​ឯង​។​
 [​៣៣​]​ ​ម្នាល​អាវុសោ​ ​បុគ្គល​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​តម្កល់ចិត្ត​ ​ដើម្បី​ការបាន​នូវ​របស់​ដែល​មិនទាន់​បាន​ថា​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ចក្ខុ​ដូច្នេះ​ ​មាន​រូប​ដូច្នេះ​ ​ព្រោះ​ការ​តម្កល់ចិត្ត​ជា​បច្ច័យ​ ​នាំឲ្យ​បុគ្គល​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636848122359926435
ទៅកាន់ទំព័រ៖