ព្រះត្រៃបិដក ភាគ ២៨
កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណមិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស មិនមែនជាខ្លួន វេទនា មិនមែនជាខ្លួន តណ្ហា ក៏មិនមែនជាខ្លួនឡើយ។
[២៩៤] បុគ្គលណានិយាយថា ត្រចៀកជាខ្លួន... បុគ្គលណានិយាយថា ច្រមុះជាខ្លួន... បុគ្គលណា និយាយថា អណ្តាតជាខ្លួន... បុគ្គលណា និយាយថា កាយជាខ្លួន... បុគ្គលណា និយាយថា ចិត្តជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចិត្ត គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់ នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់ឃើញត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចិត្តជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា ធម្មារម្មណ៍ជាខ្លួន
ID: 636848275161106162
ទៅកាន់ទំព័រ៖