ព្រះត្រៃបិដក ភាគ ២៨

​បុគ្គល​ណា​និយាយ​ថា​ ​មនោ​សម្ផ័​ស្ស​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​(​ព្រោះថា​)​ ​មនោ​សម្ផ័​ស្ស​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​មានការ​កើតឡើង​ផង​ ​ការ​វិនាស​ទៅវិញ​ផង​។​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ថា​ ​ខ្លួន​របស់​អញ​ ​កើតឡើង​ផង​ ​វិនាស​ទៅវិញ​ផង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​យល់ឃើញ​ត្រូវ​ ​ហេតុ​នោះ​បាន​ជា​ថា​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​មនោ​សម្ផ័​ស្ស​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​ព្រោះហេតុនោះ​ ​ចិត្ត​មិនមែន​ជា​ខ្លួន​ ​ធម្មារម្មណ៍​ ​មិនមែន​ជា​ខ្លួន​ ​មនោវិញ្ញាណ​ ​មិនមែន​ជា​ខ្លួន​ ​មនោ​សម្ផ័​ស្ស​ ​ក៏​មិនមែន​ជា​ខ្លួន​ឡើយ​។​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​វេទនា​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​(​ព្រោះថា​)​ ​វេទនា​ ​គេ​តែង​ដឹង​ច្បាស់​ថា​ ​មានការ​កើតឡើង​ផង​ ​ការ​វិនាស​ទៅវិញ​ផង​។​ ​លុះតែ​បុគ្គល​ណា​ ​ដឹង​ច្បាស់​នូវ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅវិញ​ថា​ ​ខ្លួន​របស់​អញ​ ​កើតឡើង​ផង​ ​វិនាស​ទៅវិញ​ផង​ ​បុគ្គល​នោះ​ឯង​ ​ទើប​ឈ្មោះថា​ ​យល់ឃើញ​ត្រូវ​ ​ហេតុ​នោះ​បាន​ជា​ថា​ ​បុគ្គល​ណា​ ​និយាយ​ថា​ ​វេទនា​ជា​ខ្លួន​ ​ពាក្យ​របស់​បុគ្គល​នោះ​ ​មិនកើត​ការ​ទេ​។​ ​ព្រោះហេតុនោះ​ ​ចិត្ត​មិនមែន​ជា​ខ្លួន​ ​ធម្មារម្មណ៍​ ​មិនមែន​ជា​ខ្លួន​ ​មនោវិញ្ញាណ​ ​មិនមែន​ជា​ខ្លួន​ ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636848275557028808
ទៅកាន់ទំព័រ៖