ព្រះត្រៃបិដក ភាគ ២៨

​ពិចារណា​ឃើញ​វេទនា​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​តណ្ហា​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​ត្រចៀក​ថា​ ​នុ៎ះ​របស់​អញ​.​.​.​ ​ពិចារណា​ឃើញ​ច្រមុះ​ថា​ ​នុ៎ះ​របស់​អញ​.​.​.​ ​ពិចារណា​ឃើញ​អណ្តាត​ថា​ ​នុ៎ះ​របស់​អញ​.​.​.​ ​ពិចារណា​ឃើញ​កាយ​ថា​ ​នុ៎ះ​របស់​អញ​.​.​.​ ​ពិចារណា​ឃើញ​ចិត្ត​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​ធម្មារម្មណ៍​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​មនោវិញ្ញាណ​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​តណ្ហា​ថា​ ​នុ៎ះ​របស់​អញ​ ​នុ៎ះ​ជា​អញ​ ​នុ៎ះ​ជា​ខ្លួន​អញ​។​ ​
 [​២៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បដិបទា​ ​ជា​ដំណើរ​រលត់​ទៅ​នៃ​សក្កា​យ​។​ ​បុគ្គល​ ​ពិចារណា​ឃើញ​ចក្ខុ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​។​ ​ពិចារណា​ឃើញ​រូប​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​អញ​។​ ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636848275997804019
ទៅកាន់ទំព័រ៖