ព្រះត្រៃបិដក ភាគ ២៨
ពិចារណាឃើញមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញមនោសម្ផ័ស្សថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។
[២៩៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំនៃរបស់ទាំង៣ ហៅថា ផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី កើតឡើងព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខវេទនាពាល់ត្រូវ រមែងរីករាយ ក្អាកក្អាយ តាំងនៅក្នុងសេចក្តីពេញចិត្ត រាគានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលបើទុក្ខវេទនា
ID: 636848276397476879
ទៅកាន់ទំព័រ៖