ព្រះត្រៃបិដក ភាគ ២៨

​ជិវ្ហា​វិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​អណ្តាត​ ​និង​រស​.​.​.​ ​កាយវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាយ​ ​និង​ផោដ្ឋព្វៈ​.​.​.​ ​មនោវិញ្ញាណ​កើតឡើង​ ​ព្រោះ​អាស្រ័យ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ការ​ជួបជុំ​ ​នៃ​របស់​ទាំង៣​ ​ហៅថា​ផស្សៈ​ ​វេទនា​ ​ជា​សុខ​ក្តី​ ​ជា​ទុក្ខ​ក្តី​ ​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ក្តី​ ​រមែង​កើតឡើង​ ​ព្រោះ​ផស្សៈ​ជា​បច្ច័យ​។​ ​បុគ្គល​នោះ​ ​កាលបើ​សុខវេទនា​ពាល់ត្រូវ​ ​រមែង​រីករាយ​ ​ក្អាកក្អាយ​ ​តាំងនៅ​ក្នុង​សេចក្តី​ពេញចិត្ត​ ​រាគានុស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ដេក​សម្ងំ​នៅ​។​ ​កាល​ទុក្ខវេទនា​ពាល់ត្រូវ​ ​រមែង​ក្រៀមក្រំ​ចិត្ត​ ​លំបាក​ ​ខ្សឹកខ្សួល​ ​គក់​ទ្រូង​ ​ទ្រហោយំ​ ​ដល់​នូវ​សេចក្តី​វង្វេង​ ​បដិ​ឃានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ដេក​សម្ងំ​នៅ​។​ ​កាល​អ​ទុ​ក្ខម​សុខវេទនា​ពាល់ត្រូវ​ ​រមែង​មិនដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ទៅ​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​វេទនា​នោះ​ ​និង​ការ​រលាស់​ចេញ​ ​នូវ​វេទនា​នោះ​ ​អ​វិ​ជ្ជានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​ដេក​សម្ងំ​នៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ឯង​ ​បើទុកជា​មិនបាច់​លះបង់​ ​នូវ​រាគានុស័យ​ ​ក្នុង​សុខវេទនា​ ​មិនបាច់​បន្ទោបង់​ ​នូវ​បដិ​ឃានុ​ស័យ​ ​ក្នុង​ទុក្ខវេទនា​
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636848276754827318
ទៅកាន់ទំព័រ៖