ព្រះត្រៃបិដក ភាគ ២៨

​កាល​ទុក្ខវេទនា​ពាល់ត្រូវ​ ​រមែង​មិន​ក្រៀមក្រំ​ចិត្ត​ ​មិន​លំបាក​ ​មិន​ខ្សឹកខ្សួល​ ​មិន​គក់​ទ្រូង​ទ្រហោយំ​ ​មិនដល់​នូវ​សេចក្តី​វង្វេង​ទេ​ ​បដិ​ឃានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​មិន​ដេក​សម្ងំ​នៅឡើយ​។​ ​កាល​អ​ទុ​ក្ខម​សុខវេទនា​ពាល់ត្រូវ​ ​តែង​ដឹង​ច្បាស់​តាមពិត​ ​នូវ​ការ​កើតឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ទៅ​ផង​ ​នូវ​អានិសង្ស​ផង​ ​នូវ​ទោស​ផង​ ​នៃ​វេទនា​នោះ​ ​និង​ការ​រលាស់​ចេញ​ ​នូវ​វេទនា​នោះ​ ​អ​វិ​ជ្ជានុ​ស័យ​ ​នៃ​បុគ្គល​នោះ​ ​ក៏​មិន​ដេក​សម្ងំ​នៅឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នោះ​ឯង​ ​លះបង់​នូវ​រាគានុស័យ​ ​ក្នុង​សុខវេទនា​ ​បន្ទោបង់​ ​នូវ​បដិ​ឃានុ​ស័យ​ ​ក្នុង​ទុក្ខវេទនា​ ​គាស់រំលើង​ ​នូវ​អ​វិ​ជ្ជានុ​ស័យ​ ​ក្នុង​អ​ទុ​ក្ខម​សុខវេទនា​ ​លះបង់​នូវ​អវិជ្ជា​ ​ញុំាង​វិជ្ជា​ឲ្យ​កើតឡើង​ហើយ​ ​និង​ជា​អ្នកធ្វើ​ទីបំផុត​នៃ​ទុក្ខ​ ​ក្នុង​បច្ចុប្បន្ន​នេះ​បាន​ ​ពាក្យ​ដូច្នេះ​នុ៎ះ​ ​ទើបសម​ហេតុ​។​ ​
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 636848277345731116
ទៅកាន់ទំព័រ៖