ព្រះត្រៃបិដក ភាគ ២៨

 ​[​២៩៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយសាវ័ក​ដែល​មាន​សេចក្តី​ចេះដឹង​ ​កាល​យល់ឃើញ​ ​យ៉ាងនេះ​ ​ក៏​នឿយណាយ​ ​ក្នុង​ភ្នែក​ផង​ ​នឿយ​ណា​ក្នុង​រូប​ផង​ ​នឿយណាយ​ក្នុង​ចក្ខុវិញ្ញាណ​ផង​ ​នឿយណាយ​ ​ក្នុង​ចក្ខុ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ក្នុង​តណ្ហា​ផង​ ​នឿយណាយ​ ​ក្នុង​ត្រចៀក​ផង​ ​នឿយណាយ​ក្នុង​សំឡេង​ផង​.​.​.​ ​នឿយណាយ​ក្នុង​ច្រមុះ​ផង​ ​នឿយណាយ​ ​ក្នុង​ក្លិន​ផង​.​.​.​ ​នឿយណាយ​ក្នុង​អណ្តាត​ផង​ ​នឿយណាយ​ក្នុង​រស​ផង​.​.​.​ ​នឿយណាយ​ ​ក្នុង​កាយ​ផង​ ​នឿយណាយ​ក្នុង​ផោដ្ឋព្វៈ​ផង​.​.​.​ ​នឿយណាយ​ក្នុងចិត្ត​ផង​ ​នឿយណាយ​ ​ក្នុង​ធម្មារម្មណ៍​ផង​ ​នឿយណាយ​ក្នុង​មនោវិញ្ញាណ​ផង​ ​នឿយណាយ​ ​ក្នុង​មនោ​សម្ផ័​ស្ស​ផង​ ​នឿយណាយ​ក្នុង​វេទនា​ផង​ ​នឿយណាយ​ ​ក្នុង​តណ្ហា​ផង​។​ ​កាលបើ​នឿយណាយ​ហើយ​ ​ក៏​ប្រាសចាក​តម្រេក​ ​ចិត្ត​ក៏​ផុត​ស្រឡះ​ ​(​ចាក​អាសវៈ​)​ ​ព្រោះ​ការប្រាសចាក​តម្រេក​ ​កាល​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​ញាណ​ ​ក៏​កើតឡើង​ថា​ ​ចិត្ត​ផុត​ស្រឡះ​ហើយ​ ​អរិយសាវ័ក​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើរួចហើយ​ ​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។
ថយ | ទំព័រទី ៣៣២ | បន្ទាប់
ID: 636848277549152751
ទៅកាន់ទំព័រ៖