ព្រះត្រៃបិដក ភាគ ២៨
សឡាយតនវិភង្គសូត្រ ទី៧
[៣០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវធម្មបរិយាយ ជាគ្រឿងបំភ្លឺនូវអាយតនៈធំៗប្រាំមួយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។
[៣០១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលមិនដឹង មិនឃើញនូវចក្ខុតាមពិត មិនដឹង មិនឃើញនូវរូបតាមពិត មិនដឹង មិនឃើញនូវចក្ខុវិញ្ញាណតាមពិត
ID: 636848278054681666
ទៅកាន់ទំព័រ៖