ព្រះត្រៃបិដក ភាគ ២៨
បុគ្គលនោះ រមែងមានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏ចម្រើនឡើងផង។ បុគ្គលនោះ រមែងរងទុក្ខ ប្រព្រឹត្តទៅក្នុងកាយផង រងទុក្ខប្រព្រឹត្តទៅក្នុងចិត្តផង។
[៣០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវត្រចៀកតាមពិត... ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវច្រមុះតាមពិត... ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវអណ្តាតតាមពិត... ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវកាយតាមពិត... ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវចិត្តតាមពិត មិនដឹង មិនឃើញនូវធម្មារម្មណ៍តាមពិត
ID: 636848278554930278
ទៅកាន់ទំព័រ៖