ព្រះត្រៃបិដក ភាគ ២៨
មិនដឹង មិនឃើញនូវមនោវិញ្ញាណតាមពិត មិនដឹង មិនឃើញនូវមនោសម្ផ័ស្សតាមពិត វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនដឹង មិនឃើញតាមពិត នូវវេទនានោះផង តែងត្រេកអរក្នុងចិត្ត ត្រេកអរក្នុងធម្មារម្មណ៍ ត្រេកអរក្នុងមនោវិញ្ញាណ ត្រេកអរក្នុងមនោសម្ផ័ស្ស វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ត្រេកអរ ក្នុងវេទនានោះផង។ កាលបុគ្គលនោះ មានចិត្តត្រេកអរជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នកពិចារណាឃើញ នូវសេចក្តីត្រេកអរហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានការរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ របស់បុគ្គលនោះ រមែងចម្រើនឡើង។ បុគ្គលនោះ រមែងមានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង
ID: 636848278754131672
ទៅកាន់ទំព័រ៖