ព្រះត្រៃបិដក ភាគ ២៨
មានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង។ បុគ្គលនោះ រមែងរងទុក្ខ ប្រព្រឹត្តទៅក្នុងកាយផង រងទុក្ខប្រព្រឹត្តទៅក្នុងចិត្តផង។
[៣០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹង ឃើញនូវចក្ខុតាមពិត កាលដឹង ឃើញនូវរូបតាមពិត កាលដឹង ឃើញនូវចក្ខុវិញ្ញាណតាមពិត កាលដឹង ឃើញនូវចក្ខុសម្ផ័ស្សតាមពិត វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏ដឹង ឃើញនូវវេទនានោះតាមពិតផង តែមិនត្រេកអរក្នុងចក្ខុ មិនត្រេកអរក្នុងរូប មិនត្រេកអរក្នុងចក្ខុវិញ្ញាណ មិនត្រេកអរក្នុងចក្ខុសម្ផ័ស្សទេ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ក៏មិនត្រេកអរ ក្នុងវេទនានោះផង។ កាលបុគ្គលនោះ មិនមានចិត្តត្រេកអរ មិនជ្រុលជ្រប់ មិនវង្វេងងុលងប់ ជាអ្នកពិចារណាឃើញនូវទោសហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីមិនចម្រើនតទៅ។
ID: 636848278990575196
ទៅកាន់ទំព័រ៖