ព្រះត្រៃបិដក ភាគ ២៨
ឯតណ្ហា ដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តីត្រេកត្រអាល មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ បុគ្គលនោះឯង លះបង់ចេញបាន។ សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ បុគ្គលនោះ រមែងលះបង់បានផង សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់បានផង សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ក៏រមែងលះបង់បានផង សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់បានផង សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ក៏រមែងលះបង់បានផង សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់បានផង។ បុគ្គលនោះឯង តែងរងនូវសេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត។ សេចក្តីយល់ឃើញណា របស់បុគ្គលមានសភាពដូច្នោះ
(១) សេចក្តីយល់ឃើញនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីយល់ឃើញត្រូវ
(១) បានដល់បុគ្គល ដែលព្រមព្រៀង ដោយសេចក្តីសុខក្នុងចិត្ត ប្រកបដោយកុសល។ អដ្ឋកថា។
ID: 636848279272241306
ទៅកាន់ទំព័រ៖