ព្រះត្រៃបិដក ភាគ ២៨

 [​៣៤​]​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​តើ​ដូចម្តេច​។​ ​បុគ្គល​មិនបាន​តម្កល់ចិត្ត​ ​ដើម្បី​ការបាន​នូវ​របស់​ដែល​ខ្លួន​មិនទាន់​បាន​ថា​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ចក្ខុ​ដូច្នេះ​ ​មាន​រូប​ដូច្នេះ​ ​ព្រោះ​ការ​មិនបាន​តម្កល់ចិត្ត​ជា​បច្ច័យ​ ​នាំឲ្យ​បុគ្គល​លែង​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ​ ​កាល​បុគ្គល​លែង​ត្រេកអរ​ ​ចំពោះ​ចក្ខុ​ ​និង​រូប​នោះ​ ​ឈ្មោះថា​ ​មិន​ប្រាថ្នា​នូវ​ចក្ខុ​ ​និង​រូប​ជា​អនាគត​។​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​សោតៈ​ដូច្នេះ​ ​មាន​សំឡេង​ដូច្នេះ​.​.​.​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ឃានៈ​ដូច្នេះ​ ​មាន​ក្លិន​ដូច្នេះ​.​.​.​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​ជិវ្ហា​ដូច្នេះ​ ​មាន​រស​ដូច្នេះ​.​.​.​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មាន​កាយ​ដូច្នេះ​ ​មាន​ផោដ្ឋព្វៈ​ដូច្នេះ​.​.​.​ ​បុគ្គល​មិនបាន​តម្កល់ចិត្ត​ទុក​ ​ដើម្បកា​របា​ននូវ​ចិត្ត​ ​និង​ធម្មារម្មណ៍​ ​ដែល​មិនទាន់​បាន​ថា​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​អាត្មាអញ​ ​មានចិត្ត​ដូច្នេះ​ ​មាន​ធម្មារម្មណ៍​ដូច្នេះ​ ​ព្រោះ​ការ​មិនបាន​តម្កល់ចិត្ត​ទុកជា​បច្ច័យ​ ​នាំឲ្យ​បុគ្គល​លែង​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​កាល​បុគ្គល​លែង​ត្រេកអរ​ ​ចំពោះ​ចិត្ត​ ​និង​ធម្មារម្មណ៍​នោះ​ ​ឈ្មោះថា​ ​មិន​ប្រាថ្នា​នូវ​ចិត្ត​ ​និង​ធម្មារម្មណ៍​ជា​អនាគត​។​ ​ម្នាល​អាវុសោ​ ​បុគ្គល​មិន​ប្រាថ្នា​នូវ​បញ្ចក្ខន្ធ​ ​ជា​អនាគត​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636848122818302653
ទៅកាន់ទំព័រ៖