ព្រះត្រៃបិដក ភាគ ២៨

​សេចក្តី​យល់ឃើញ​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​សេចក្តី​យល់ឃើញ​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សេចក្តី​យល់ឃើញ​ត្រូវ​ ​សេចក្តី​ត្រិះរិះ​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​សេចក្តី​ត្រិះរិះ​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សេចក្តី​ត្រិះរិះ​ត្រូវ​ ​សេចក្តី​ព្យាយាម​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​សេចក្តី​ព្យាយាម​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សេចក្តី​ព្យាយាម​ត្រូវ​ ​ការ​រលឹក​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​ការ​រលឹក​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ការ​រលឹក​ត្រូវ​ ​ការ​តាំងចិត្ត​នឹង​ណា​ ​របស់​បុគ្គល​មាន​សភាព​ដូច្នោះ​ ​ការ​តាំងចិត្ត​នឹង​នោះ​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ការ​តាំងចិត្ត​នឹង​ត្រូវ​។​ ​បុគ្គល​នោះ​ឯង​ ​ឈ្មោះថា​ ​មាន​កាយ​កម្ម​ ​វចីកម្ម​ ​និង​អាជីវៈ​ ​បរិសុទ្ធ​ល្អ​ ​ក្នុង​កាលមុន​ពិត​។​ ​អដ្ឋង្គិក​មគ្គ​ដ៏​ប្រសើរ​នេះ​ ​របស់​បុគ្គល​នោះ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​យ៉ាងនេះ​។​
ថយ | ទំព័រទី ៣៤៤ | បន្ទាប់
ID: 636848280452608819
ទៅកាន់ទំព័រ៖